អាយផតរបស់ខ្ញុំ និង សិទ្ធិ

ខ្ញុំចូលចិត្តស្ដាប់ចម្រៀងណាស់មិនថា ខ្មែរ ឬ បរទេសទេក្នុងមួយថ្ងៃៗ ដូច្នេះខ្ញុំត្រូវមានឧបករណ៍សម្រាប់ចាក់ស្ដាប់តូចមួយនៅក្បែរខ្លួន។ អាយផត (n6280) របស់ខ្ញុំទម្ងន់តែ ១១៤ ក្រាមប៉ុណ្ណោះ ហើយថែមទាំងអាចទូរស័ព្ទ ផ្ញើសារ បានទៀតផង។ ចំណែកឯអាមួយនៅខាងឆ្វេងដៃជារបស់ប្អូនខ្ញុំ (ថូស៊ីបា ហ្គីហ្កាប៊ីត)។ និយាយអីចឹងភ្លេចជម្រាប ខ្ញុំទើបតែ ធ្វើទ្រង់ទ្រាយថ្មី (flash) ដល់ n6280 ដាក់កំណែ 5.92… មុខងារឡូយជាងមុនឆ្ងាយណាស់ រីឯមុខងារចាក់ចម្រៀងវិញធ្វើឲ្យខ្ញុំកាន់តែពេញចិត្ត។


រៀនវាយយូនីកូដខ្មែរ!