គម្រោង៖ ភីភីស៊ី ព្យូទ័ររថយន្ត
អ៊ិចឌីអេ ២ នឹងក្លាយជាឧបករណ៍លេងតន្ត្រីក្នុង កាមរី របស់ខ្ញុំជំនួសឲ្យ ភ័រនៀ ដែលលេងបានតែស៊ីឌីធម្មតា។ វាពិបាកណាស់មិនស្រួលទេក្នុងការទិញស៊ីឌីទទេ យកមកដុតជាស៊ីឌីដើម្បីចាក់ក្នុងឡាន។ ខ្ញុំបែកគំនិតនេះ ប៉ុន្តែមិនទាន់ធ្វើភ្លាមៗទេ លុះត្រាតែខ្ញុំមានពេលគ្រប់គ្រាន់។ នេះគ្រាន់តែជាគម្រោងប៉ុណ្ណោះ។

រៀនវាយយូនីកូដខ្មែរ!
January 4, 2007 @ 7:15 pm
គិតថា វាប្រហែលជាស្រួលជាងឆ្ងាយ បើឯងយកអាយផត់ណាណូ និងឧបករណ៍សំរាប់ផ្សាយជាអេហ្វអិម។ វាប្រហែលជាអស់ថ្លៃ AU$300 ថោកជាងទិញ ភីឌីអេមួយទៀត។ យ៉ាងណាម៉ីញ សម្លេងចម្រៀងចាក់ចេញពី អាយផត់ វាពិរោះជាងសម្លេងពីភីឌែអេ។
January 5, 2007 @ 9:09 am
នៅខ្មែរមានក្រុមហ៊ុនគេលក់ អាយផត់ ក្នុងដតម្លៃប្រហែល US$240 ជាមួយនឹងឧបករណ៍ក្នុងរថយន្ត ដូចជា ទម្រ និង ឆ្នាំងសាកអាយផត់ តែអត់និយាយពីឧបករណ៍ផ្សាយអេហ្វអិមផង។ តែខ្ញុំឮថា AUX IN គុណភាពសម្លេងល្អជាង FM។ ម្យ៉ាងទៀតឲតែ តខ្សែ AUX ចេញពីឧបករណ៍ ផាញនៀរ បាន ខ្ញុំអាចប្រើ ណូកៀ ដែលខ្ញុំមានស្រាប់ក៏បាន ហើយអស់ប្រាក់តិចទៀត តែមិនដឹងថាតចេញដូចម្ដេចផង។ ខំស្រាវជ្រាវដែរតែម៉ូដែលខ្ញុំអន់ពេក មិនទាន់មានគេធ្វើផងមិនដឹង?? (Pioneer DEH-1750)
January 6, 2007 @ 11:04 pm
ម៉ាញ៉េឡានខ្លះមាន AUX IN ដែលអាចរកឃើញនៅពីក្រោយវា។ យើងធ្លាប់មាន Sony CD player ហើយវាមាន AUX IN។ ជាការពិតណាស់ដែល AUX នឹងផ្តល់គុណភាពសម្លេងល្អជាង FM transmitter។