rak3k > a blog of life

July 26, 2007

ថ្ងៃ​ដែល​រីករាយ…

រៀប​ចំ​ក្រោម: គំនិត​ខ្ញុំ

តើ​ថ្ងៃ​ណា​ជា​ថ្ងៃ​រីក​រាយ​របស់​អ្នក? ថ្ងៃ​សៅរ៍ អាទិត្យ — ចុង​សប្ដាហ៍ ឬ ចុង​ខែ? សម្រាប់​ខ្ញុំ​គឺ ជ្រើស​យក "ចុង​ខែ"។ ហេតុ​អ្វី? ងាយ​ស្រួល​ទេ ព្រោះ​ជា​ថ្ងៃ​ដែល​ខ្ញុំ​អាច​ហ៊ឺហា​បាន ទោះ​ជាស្លៀក​ពាក់​ខោ​អាវ​រយ៉េរយ៉ៃ​ក៏​ដោយ។ ដូច​ជា​ថ្ងៃ​នេះ ខ្ញុំ​បាន​ទទួល​សារ​ពី​មិត្ត​រួម​ការងារ​ថា អាច​ទៅ​ពិនិត្យ​គណនី​ក្នុង​ធនាគារ​បាន​ហើយ :P អាច​ញ៉ាំ ភីហ្សា បាន​ហើយ​អញ្ចឹង!!