rak3k > a blog of life

December 31, 2007

របស់​ប្រើ​ប្រាស់​មក​ហើយ​ទៅ… (ភាគ ២) លា​ហើយ ម៉ូតូ​អ៊ី​ធូ

រៀប​ចំ​ក្រោម: សម្ភារៈ

បើ​អ្នក​បាន​អាន ប្លក់​មុន​របស់​ខ្ញុំ អ្នក​នឹង​ដឹង​ថា​ខ្ញុំ​ទើប​តែ​ដូរ​ទូរស័ព្ទ​មក​ប្រើ ម៉ូតូរូឡា អ៊ី​ធូ ។ តែ​ប៉ុន្មាន​អាទិត្យ​មុន​នេះ ខ្ញុំ​បាន​ដូរ​មក​ប្រើ​ណូកៀ ៦១១០ ណាវីហ្គេទ័រ វិញ​ហើយ ព្រោះ​វា​មាន​ប្រព័ន្ធ ជីភីអែស ជួយ​ឲ្យ​ខ្ញុំ​មិន​វង្វេង​ផ្លូវ… និយាយ​លេង​ទេ តាម​ការ​ពិត​មក​ពី​ខ្ញុំ​ចង់​បាន​ទូរស័ព្ទ​ប្រភេទ​ហូត (slide) ហើយ​ជា​ផលិតផល​របស់​ណូកៀ។ អ្នក​ទាំង​អស់​គ្នា​ពិត​ជា​ដឹង​ហើយ គុណភាព​របស់​វា​ល្អ​គួរ​សម ថ្ម​ក៏​កាន់​បាន​យូរ កម្មវិធី​ក៏​ល្អ​ប្រើ សម្លេង​ក៏​អាច​ទទួល​យក​បាន។ ឥឡូវ​ខ្ញុំ​ចូល​ចិត្ត​វា​ណាស់ តែ​មិន​ដឹង​ថ្ងៃ​ណា​ខ្ញុំ សរសេរ​ប្លក់​ចំណង​ជើង​ដដែល​នេះ ភាគ​បី​ទេ emoticon

Nokia Navigator 

 

Happy New Year 2008!!

រៀប​ចំ​ក្រោម: គំនិត​ខ្ញុំ

Happy New Year to everyone who read my blog :D Wish everybody all the best!! May this year brings you prosperity, healthy, wealthy (football betting) and wise :D

សួស្ដី​ឆ្នាំ​ថ្មី!!