rak3k > a blog of life

December 31, 2007

របស់​ប្រើ​ប្រាស់​មក​ហើយ​ទៅ… (ភាគ ២) លា​ហើយ ម៉ូតូ​អ៊ី​ធូ

រៀប​ចំ​ក្រោម: សម្ភារៈ

បើ​អ្នក​បាន​អាន ប្លក់​មុន​របស់​ខ្ញុំ អ្នក​នឹង​ដឹង​ថា​ខ្ញុំ​ទើប​តែ​ដូរ​ទូរស័ព្ទ​មក​ប្រើ ម៉ូតូរូឡា អ៊ី​ធូ ។ តែ​ប៉ុន្មាន​អាទិត្យ​មុន​នេះ ខ្ញុំ​បាន​ដូរ​មក​ប្រើ​ណូកៀ ៦១១០ ណាវីហ្គេទ័រ វិញ​ហើយ ព្រោះ​វា​មាន​ប្រព័ន្ធ ជីភីអែស ជួយ​ឲ្យ​ខ្ញុំ​មិន​វង្វេង​ផ្លូវ… និយាយ​លេង​ទេ តាម​ការ​ពិត​មក​ពី​ខ្ញុំ​ចង់​បាន​ទូរស័ព្ទ​ប្រភេទ​ហូត (slide) ហើយ​ជា​ផលិតផល​របស់​ណូកៀ។ អ្នក​ទាំង​អស់​គ្នា​ពិត​ជា​ដឹង​ហើយ គុណភាព​របស់​វា​ល្អ​គួរ​សម ថ្ម​ក៏​កាន់​បាន​យូរ កម្មវិធី​ក៏​ល្អ​ប្រើ សម្លេង​ក៏​អាច​ទទួល​យក​បាន។ ឥឡូវ​ខ្ញុំ​ចូល​ចិត្ត​វា​ណាស់ តែ​មិន​ដឹង​ថ្ងៃ​ណា​ខ្ញុំ សរសេរ​ប្លក់​ចំណង​ជើង​ដដែល​នេះ ភាគ​បី​ទេ emoticon

Nokia Navigator 

 

យោបល់ 8 »

The URI ដើម្បី​តាម​ដាន​ធាតុ​បញ្ចូល​គឺ: http://rak3k.blogsome.com/2007/12/31/p36/trackback/

  1. Gravatar Image ramana និយាយ៖

    December 31, 2007 @ 4:37 pm

    សាវា​ម្លេះ​ប្រើ​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ដូរ​បាត់ទៅ​ហើយ ដូច​ខ្ញុំ​អី​ណែក ខ្ញុំ​ប្រើ​ណូកៀ ៣២៣០ ប្រើ​ទាល់​តែ​បាត់​រូបរាង​បាន​ដូរ​មក​ sony វិញ។ ហើយ​បើ​កុំ​តែ​បាត់​​ កុំ​អី​ប្រើ​ទាល់​តែ​វា​ស្រែក​ថា​ អូយ​ ឈប់ប្រើ​ខ្ញុំទៀត​ទៅ​បាន​ដូរ​ចេញ។ :P

  2. Gravatar Image កុសល និយាយ៖

    December 31, 2007 @ 11:02 pm

    ដូរទូរស័ព្ទដូចដូរស្រីស្នេហ៌ចឹង :)

  3. Gravatar Image rak3k និយាយ៖

    January 2, 2008 @ 4:26 pm

    @ramana: ស្ដាប់​មើល​ដូច រ៉ាមណា មិន​សូវ​ចេះ​ថែរ​របស់​សោះ… ប្រើ​រហូត​ដល់​បាត់​រូប​រាង នេះ​ជា​របស់​ប្រើប្រាស់​ផង ចុះ​ទម្រាំ​តែ… ហ៊ីម​មិន​ចង់​និយាយ​ច្បាស់​ពេក​ទេ :D

    @កុសល៖ បើ​វា​ពិត​ដូច​ពាក្យ​កុសល​និយាយ អញ្ចឹង​វា​ល្អ​ហើយ… តែ​វា​មិន​អី​ចឹង​ទេ។

  4. Gravatar Image ramana និយាយ៖

    January 3, 2008 @ 10:31 am

    មិន​មែន​ទេ ខ្ញុំ​ថែ​ទូរស័ព្ទ​មួយ​នឹង​អស់​ពី​ចិត្ត​ហើយ​​តែ​មិនដឹង​ធ្វើ​ម៉េច​សង្ស័យ​តា​អស់​និស្ស័យ​ជាមួយវា​ទេ​ដឹង ទើប​វា​រត់​ចោល​ចឹង​នោះ។ ខ្ញុំ​ស្មោះ​ណាស់​ស្រលាញ់​អ្វី​មួយ​ហើយ​ស្រលាញ់​ងប់ ណាស់​តារ​បស់​នឹង​វា​មិនចង់​នៅ​ជាមួយ។ ចំពោះ​ណែក……. ក៏ដូច​គ្នា​ដែរ។ :P

  5. Gravatar Image rak3k និយាយ៖

    January 3, 2008 @ 2:01 pm

    ^ ហាហា… ល្អ​ហើយ​អី​ចឹង :D

  6. Gravatar Image starfish និយាយ៖

    January 4, 2008 @ 4:35 pm

    Well, if you interested in writting the part 3 and couldnt do it, i could help u write in my blog then :P anyway, i havent heard about the screen yet, it’s been a pain using mines with the split screen, anyway Happy New Year bro!

  7. Gravatar Image Jackie និយាយ៖

    January 4, 2008 @ 4:48 pm

    Well I understand your pain :D the screen is expected in mid of january. If possible, get it fixed and get rid of it… will ya? btw, happy new year too!

  8. Gravatar Image rathaseth និយាយ៖

    January 15, 2008 @ 5:11 pm

    ខ្ញុំគិតថាគាត់សំបូរលុយ ទើបគាត់ផ្លាស់ប្ដូរ ម្យ៉ាងវិញទៀតនោះគាត់ក៏អាចដឹង​​ពីព័តមានថ្មីរបស់ទូរស័ព្ទនេះទៀត។ បើខ្ញុំមានលុយច្រើនក៏ធ្វើដូចហ្នឹងដែរ :-) ចំនែក​@ramana វិញត្អូញថាស្រលាញ់សោះងប់ណាស់ ពេលរបស់ ទៅបាត់ក៏ បន្ទោស ថា​របស់នោះមានជើងដើរចេញពីខ្លួន ចំមែន! តាមខ្ញុំយល់ប្រហែលជាឆ្វេសប្រហែសទើបធ្វើអោយបាត់ ថារបស់ដើរចេញ!!!

RSS feed for comments on this post.

ផ្ដល់​យោបល់

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.