rak3k > a blog of life

January 25, 2008

កង្កែប និង អ្នក​វិទ្យាសាស្ត្រ

រៀប​ចំ​ក្រោម: កំប្លែង​ខ្លី

frogអ្នក​វិទ្យាសាស្ត្រ​កំពុង​ធ្វើ​ការ​ពិសោធន៍ ទៅ​លើ​កង្កែប។ គាត់​បាន​បញ្ជា​ឲ្យ​កង្កែប​លោត រួច​ទាញ​យក​កំណត់ហេតុ​កត់​ត្រា​ដូច​ខាង​ក្រោម៖
- កង្កែប​ជើង ៤ លោត​បាន ៤ តឹក
គាត់​ក៏​បាន​កាត់​ជើង​កង្កែប​មួយ រួច​ឲ្យ​វា​លោត…
- កង្កែប​ជើង ៣ លោត​បាន ៣ តឹក
គាត់​បន្ត​កាត់​ជើង​កង្កែប​មួយ​ទៀត…
- កង្កែប​ជើង ២ លោត​បាន ២ តឹក
គាត់​ក៏​ធ្វើ​ដូច​មុន​ទៀត…
- កង្កែប​ជើង ១ លោត​បាន ១ តឹក
ចុង​ក្រោយ គាត់​បាន​កាត់​ជើង​មួយ​ទៀត ហើយ​បញ្ជា​ឲ្យ​កង្កែប​លោត… ប៉ុន្តែ
គាត់​ក៏​ទាញ​កំណត់​ហេតុ​មក​កត់ ព្រម​ទាំង​គ្រវី​ក្បាល…
- កង្កែប​អត់​ជើង… ថ្លង់។

យោបល់ 5 »

The URI ដើម្បី​តាម​ដាន​ធាតុ​បញ្ចូល​គឺ: http://rak3k.blogsome.com/2008/01/25/p41/trackback/

  1. Gravatar Image រ៉ាមណា​ និយាយ៖

    January 25, 2008 @ 3:55 pm

    ប្រាកដ​ហើយ​ហ្អីថា​គាត់​នឹង​ជា​អ្នក​វិទ្យាសាស្រ្ត​មិន​មែន​ជា​មនុស្ស​ឆ្កួត​នោះ ។ កង្កែប​​អត់​ជើង​ស្រុក​គាត់​បា​ន​ចេះ​លោត ។

  2. Gravatar Image Jackie និយាយ៖

    January 27, 2008 @ 12:11 am

    មិន​ប្រាកដ​ប៉ុន្មាន​ទេ។ ដំបូង​គិត​ថា​គាត់​ហ្នឹង​ពិត​ជា​អ្នក​វិទ្យាសាស្ត្រ​ដែរ ព្រោះ​ចេះ​ធ្វើ​ពិសោធន៍​អី​ណា… តាម​ពិត​គាត់​ចឹង​សោះ ហាហា។

  3. Gravatar Image រ៉ាមណា និយាយ៖

    January 27, 2008 @ 2:28 pm

    ហាហា លើក​ក្រោយ​ឈប់​អោយ​គាត់​ធ្វើ​ចឹ​ង​ទៀត​ វរ​ៗ​ខូច​ឈ្មោះ​ដោយ​សា​រ​គាត់​ទៅ កិកិកិ

  4. Gravatar Image Jackie និយាយ៖

    January 28, 2008 @ 6:09 pm

    តាម​ពិត​នោះ អ្វី​ដែល​គាត់​បាន​គិត យើង​មិន​បាន​គិត តែ​អ្វី​ដែល​គាត់​មិន​បាន​គិត​នោះ យើង​បាន​គិត​ទៅ​វិញ.. ដូច្នេះ​ហើយ​ធ្វើ​អ្វីៗ​ត្រូវ​មើល​ឲ្យ​គ្រប់​ជ្រុងជ្រោយ បើ​មិន​ចឹង​ទេ នឹង​ដូច​អ្នក​វិទ្យាសាស្ត្រ​មិន​ខាន :-)

  5. Gravatar Image រ៉ាមណា និយាយ៖

    January 28, 2008 @ 9:18 pm

    អូ​ក្បោះក្បាយ​ដូច​អ្នក​វិទ្យាសាស្រ្ត​ចឹង​ណ៎

RSS feed for comments on this post.

ផ្ដល់​យោបល់

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.