rak3k > a blog of life

February 1, 2008

តែ​មួយ…

រៀប​ចំ​ក្រោម: កំប្លែង​ខ្លី

onlyone

លោក​គ្រូ​មួយ​មាន​សិស្ស​បី​នាក់​ទៅ​ប្រឡង​ធ្វើ​មន្ត្រី ពេល​ប្រឡង​រួច​សិស្ស​បី​នាក់​នោះ​ក៏​ទៅ​សាកសួរ​ព័ត៌មាន​ខ្លះ​ពី​លោក​គ្រូ។ សិស្ស​ទាំង​បី​ក៏​សួរ​លោក​គ្រូ​ថា "តើ​ពួក​ខ្ញុំ​ទាំង​បី​នាក់​មាន​អ្នក​ខ្លះ​ប្រឡង​ជាប់?" រំពេច​នោះ​លោក​គ្រូ​មិន​និយាយ​ស្ដី​ទេ តែ​ធ្វើ​មុខ​មាំ​ហើយ​លើក​ចង្អុល​ដៃ​ឡើង​លើ។ ពួក​សិស្ស​ក៏​ចាប់​ផ្ដើម​ពិភាក្សា​គ្នា…

សិស្ស៖ "មាន​តែ​មួយ​ជាប់​ទេ មាន​ន័យ​ថា​ពីរ​ធ្លាក់?" លោក​គ្រូ​ងក់​ក្បាល
សិស្ស៖ "​ចុះ​បើ​ពីរ​នាក់​ជាប់?" លោក​គ្រូ៖ "មួយ​ធ្លាក់"
សិស្ស៖ "ចុះ​បើ​ធ្លាក់​ទាំង​បី?" លោក​គ្រូ៖ "ដូច្នេះ​គ្មាន​អ្នក​ណា មួយ ជាប់​ទេ!"

នេះ​ជា​រឿង​ដែល​ខ្ញុំ​ធ្លាប់ អាន​តែ​បាត់​សៀវភៅ​ទៅ​ហើយ… ក៏​ចេះ​តែ​នឹក​ស្រម៉ៃ​ទៅ គឺ​មិន​ដូច​រឿង​ដើម​ទេ បើ​អ្នក​ណា​ធ្លាប់​អាន​វា​កុំ​សើច​ខ្ញុំ។

យោបល់ 3 »

The URI ដើម្បី​តាម​ដាន​ធាតុ​បញ្ចូល​គឺ: http://rak3k.blogsome.com/2008/02/01/p44/trackback/

  1. Gravatar Image naraths និយាយ៖

    February 18, 2008 @ 10:17 am

    អូ! រឿង​នេះ​ទើប​តែ​ផុស​ឬ​យ៉ាង​ណា ឬ​ផុស​ពីរ​ដង​ហើយ ខ្ញុំ​ដូច​ជា​ធ្លាប់​អាន​ម្ដង​យូរ​ដែរ​ហើយ… កាល​មុន​ខ្ញុំ​អាន​វា គឺ​យល់​ល្អ​ណាស់​ តែ​ឥឡូវ​អាន​អត់​យល់​វិញ តែ​គួរ​ចង់​សើច​វិញ​ដែរ… ហាហ :D

  2. Gravatar Image Jackie និយាយ៖

    February 19, 2008 @ 9:15 am

    ផ្សាយ​លើក​ទី​ពីរ​ហើយ :P លើក​មុន​ដាក់​លើ wordpress ឥឡូវ​ងាក​មក​ប្រើ​ប្លុក​ថ្មី គិត​ថា​ស្ដាយ​វា​ទើប​យក​មក​ដាក់​ម្ដង​ទៀត។ ឲ្យ​គេ​ថា​ឲ្យ​អញ្ចឹង​ គួរ​ឲ្យ​ខ្មាស​គេ​ណាស់ :D

  3. Gravatar Image naraths និយាយ៖

    March 23, 2008 @ 2:23 pm

    ខ្មាស​អី អត់​បាន​ថា​អី​ផង​ហ្នឹង!! កិកិ

RSS feed for comments on this post.

ផ្ដល់​យោបល់

Line and paragraph breaks automatic, e-mail address never displayed, HTML allowed: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <code> <em> <i> <strike> <strong>



Anti-spam measure: please retype the above text into the box provided.