ទូកល្អរបស់ខ្ញុំ
គ្រាមួយមានកូនភ្លោះ ចូ និង ចន។ ចូ គឺជាម្ចាស់ទូកដ៏កញ្ចាស់មួយ។ ចៃដន្យប្រពន្ធរបស់ ចន ស្លាប់ថ្ងៃតែមួយនៅពេលដែលទូករបស់ ចូ បានលិច។
ពីរបីថ្ងៃកន្លងទៅ ស្ត្រីចំណាស់ចិត្តល្អម្នាក់ឃើញ ចូ តែស្មានថាជាចន។ គាត់បាននិយាយថា៖ "ខ្ញុំសូមសម្ដែងការសោកស្ដាយចំពោះការបាត់បង់របស់អ្នក។ អ្នកប្រាកដជាមានអារម្មណ៍ពិបាកណាស់ហើយ។"
ចូ កំពុងគិតថាគាត់កំពុងតែនិយាយពីទូករបស់គាត់ រួចហើយក៏និយាយថា "ទេ! តាមពិតទៅខ្ញុំសប្បាយទៅវិញទេដែលបាត់បង់វា។ វាជារបស់កញ្ចាស់ដែលពុកផុយ ចាប់តាំងតែពីបានមក។ គូទរបស់វាហួតហែង និងមានក្លិនដូចត្រីងាប់។ វាតែងតែលេចទឹក វាមានស្នាមប្រេះនៅខាងក្រោយ និងរន្ធដ៏ធំមួយនៅពីមុខដែរ។ រៀងរាល់ពេលដែលខ្ញុំប្រើវា រន្ធរបស់វាកាន់តែធំទៅៗ ហើយលេចទឹកដូចឆ្កួតអញ្ចឹង។
ខ្ញុំគិតថា អ្វីដែលនឹងត្រូវបញ្ចប់វានោះ គឺនៅពេលខ្ញុំជួលឲ្យបុរសបួននាក់នោះដែលកំពុងរកការសប្បាយ។ ខ្ញុំព្រមានពួកគេថា វាមិនសូវល្អទេ ប៉ុន្តែពួកគេចង់ប្រើវាដោយខានមិនបាន។ ពួកឆ្កួតនោះព្យាយាមចូលទាំងអស់ព្រមគ្នាតែម៉្រង ហើយវាក៏ដាច់ជាពីរទៅ។"
ស្ត្រីចំណាស់ (ខ្យល់គ) ៖ ???!!!

រៀនវាយយូនីកូដខ្មែរ!
February 13, 2008 @ 6:47 pm
att make me laught te Rak
February 16, 2008 @ 9:04 pm
my bad, so you have to tickle yourself while you read… ha ha. Ok next time i’ll bring the funniest joke in the world for you
March 28, 2008 @ 2:51 pm
សូមជំរាបសួបង
រឿងកំប្លែងខ្លីនេះខ្ញុំបានអានវាហើយដូចជាមិនសូវយល់សោះ
ដូចជាមានអាថ៌កាំបាងណាស់
March 28, 2008 @ 3:00 pm
មែនហើយ… ព្រោះវាជាប្រភេទកំប្លែងរបៀបពន្យល់។ សូម្បីតែខ្ញុំ ក៏ពិបាករកកន្លែងសើចដែរ។ លោកយាយ ស្មានតែ ចូ និយាយអាក្រក់ពីប្រពន្ធគាត់ពេក ហើយនិយាយសុទ្ធតែចំនុចពិសេសៗទៀត… តែចូអត់មានប្រពន្ធទេ មានតែទូក។
March 28, 2008 @ 3:39 pm
after tickle i can laugh now , lolz kidding u , how are u ? any plan this weekend ?