បញ្ហាញៀនភ្នាល់របស់ ចននី
ជាថ្ងៃចូលរៀនដំបូងរបស់ ចននី នៅសាលាថ្មី ប៉ាប៉ាវាបានចូលទៅជួបគ្រូ។ គាត់ប្រាប់នាងថា អាចននីជាក្មេងល្អ ប៉ុន្តែចូលចិត្តភ្នាល់ល្បែងណាស់។ គាត់ខ្លាចវាបង្វក់ក្មេងៗដទៃយកលុយ ដូច្នេះហើយត្រូវមើលវាឲ្យបានមែនទែន។ អ្នកគ្រូគិតថាជារឿងធម្មតា ហើយប្រាប់ប៉ាប៉ាចននីថាកុំភ័យ ថ្វីបញ្ហាហ្នឹងស្រួលដោះស្រាយទេ។
មួយរយៈក្រោយពីអាហារថ្ងៃត្រង់ ប៉ាប៉ាវាបានហៅអ្នកគ្រូសួរនាំពីបញ្ហា។ "អូ៎ អ្វីៗដំណើរការល្អណាស់" នាងបានប្រាប់គាត់។ "ខ្ញុំគិតថា ខ្ញុំបានព្យាបាលទំលាប់ភ្នាល់គ្នារបស់ចននីហើយ"។
ប៉ាប៉ាសួរនាងថាតើមានរឿងអ្វីកើតឡើង។
"ក្មេងមួយហ្នឹងរឹងទទឹងភ្នាល់ជាមួយខ្ញុំ ១០ ដុល្លាថាខ្ញុំមានប្រជ្រុយនៅផ្នែកខាងក្រោយរបស់ខ្ញុំ" នាងបាននិយាយ។ "ខ្ញុំក៏ភ្នាល់ទៅ ហើយក៏យកវាទៅបន្ទប់គ្រូ និងបង្ហាញវាថាខ្ញុំពិតជាគ្មានប្រជ្រុយនៅកន្លែងហ្នឹងមែន ហើយក៏យកលុយដប់ដុល្លាទៅ"
"ចង្រៃយ៎!" ប៉ាចននីនិយាយ។ "វាភ្នាល់ជាមួយខ្ញុំព្រឹកម៉ិញថា វានឹងបានឃើញគូទអ្នកគ្រូក្នុងថ្ងៃហ្នឹង…"

រៀនវាយយូនីកូដខ្មែរ!