rak3k > a blog of life

September 10, 2008

បញ្ហា​ញៀន​ភ្នាល់​របស់ ចននី

រៀប​ចំ​ក្រោម: កំប្លែង​ខ្លី

ជា​ថ្ងៃ​ចូល​រៀន​ដំបូង​របស់ ចននី នៅ​សាលា​ថ្មី ប៉ាប៉ា​វា​បាន​ចូល​ទៅ​ជួប​គ្រូ។ គាត់​ប្រាប់​នាង​ថា អា​ចននី​ជា​ក្មេង​ល្អ ប៉ុន្តែ​ចូលចិត្ត​ភ្នាល់​ល្បែង​ណាស់។ គាត់​ខ្លាច​វា​បង្វក់​ក្មេងៗដទៃ​យក​លុយ ដូច្នេះ​ហើយ​ត្រូវ​មើល​វា​ឲ្យ​បាន​មែន​ទែន។ អ្នក​គ្រូ​គិត​ថា​ជា​រឿង​ធម្មតា ហើយ​ប្រាប់​ប៉ាប៉ា​ចននី​ថា​កុំ​ភ័យ ថ្វី​បញ្ហា​ហ្នឹង​ស្រួល​ដោះ​ស្រាយ​ទេ។

មួយ​រយៈ​ក្រោយ​ពី​អាហារ​ថ្ងៃ​ត្រង់ ប៉ាប៉ា​វា​បាន​ហៅ​អ្នក​គ្រូ​សួរ​នាំ​ពី​បញ្ហា។ "អូ៎ អ្វីៗដំណើរការ​ល្អ​ណាស់" នាង​បាន​ប្រាប់​គាត់។ "ខ្ញុំ​គិត​ថា ខ្ញុំ​បាន​ព្យាបាល​ទំលាប់​ភ្នាល់​គ្នា​របស់​ចននី​ហើយ"។

ប៉ាប៉ា​សួរ​នាង​ថា​តើ​មាន​រឿង​អ្វី​កើត​ឡើង។

"ក្មេង​មួយ​ហ្នឹង​រឹង​ទទឹង​ភ្នាល់​ជាមួយ​ខ្ញុំ ១០ ដុល្លា​ថា​ខ្ញុំ​មាន​ប្រជ្រុយ​នៅ​ផ្នែក​ខាង​ក្រោយ​របស់​ខ្ញុំ" នាង​បាន​និយាយ។ "ខ្ញុំ​ក៏​ភ្នាល់​ទៅ ហើយ​ក៏​យក​វា​ទៅ​បន្ទប់​គ្រូ និង​បង្ហាញ​វា​ថា​ខ្ញុំ​ពិត​ជា​គ្មាន​ប្រជ្រុយ​នៅ​កន្លែង​ហ្នឹង​មែន ហើយ​ក៏​យក​លុយ​ដប់​ដុល្លា​ទៅ"

"ចង្រៃ​យ៎!" ប៉ា​ចននី​និយាយ។ "វា​ភ្នាល់​ជាមួយ​ខ្ញុំ​ព្រឹក​ម៉ិញ​ថា វា​នឹង​បាន​ឃើញ​គូទ​អ្នក​គ្រូ​ក្នុង​ថ្ងៃ​ហ្នឹង​…"

February 4, 2008

ទូក​ល្អ​របស់​ខ្ញុំ

រៀប​ចំ​ក្រោម: កំប្លែង​ខ្លី

គ្រា​មួយ​មាន​កូន​ភ្លោះ ចូ និង ចន។ ចូ គឺ​ជា​ម្ចាស់​ទូក​ដ៏​កញ្ចាស់​មួយ។ ចៃដន្យ​ប្រពន្ធ​របស់ ចន ស្លាប់​ថ្ងៃ​តែ​មួយ​នៅ​ពេល​ដែល​ទូក​របស់ ចូ បាន​លិច។

ពីរ​បី​ថ្ងៃ​កន្លង​ទៅ ស្ត្រី​ចំណាស់​ចិត្ត​ល្អ​ម្នាក់​ឃើញ ចូ តែ​ស្មាន​ថា​ជា​ចន។ គាត់​បាន​និយាយ​ថា៖ "ខ្ញុំ​សូម​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​បាត់​បង់​របស់​អ្នក។ អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​ពិបាក​ណាស់​ហើយ។"

ចូ កំពុង​គិត​ថា​គាត់​កំពុង​តែ​និយាយ​ពី​ទូក​របស់​គាត់ រួច​ហើយ​ក៏​និយាយ​ថា "ទេ! តាម​ពិត​ទៅ​ខ្ញុំ​សប្បាយ​ទៅ​វិញ​ទេ​ដែល​បាត់​បង់​វា។ វា​ជា​របស់​កញ្ចាស់​ដែល​ពុក​ផុយ ចាប់​តាំង​តែ​ពី​បាន​មក។ គូទ​របស់​វា​ហួត​ហែង និង​មាន​ក្លិន​ដូច​ត្រី​ងាប់។ វា​តែងតែ​លេច​ទឹក វា​មាន​ស្នាម​ប្រេះ​នៅ​ខាង​ក្រោយ និង​រន្ធ​ដ៏​ធំ​មួយ​នៅ​ពី​មុខ​ដែរ។ រៀង​រាល់​ពេល​ដែល​ខ្ញុំ​ប្រើ​វា រន្ធ​របស់​វា​កាន់​តែ​ធំ​ទៅៗ ហើយ​លេច​ទឹក​ដូច​ឆ្កួត​អញ្ចឹង។

ខ្ញុំ​គិត​ថា អ្វី​ដែល​នឹង​ត្រូវ​បញ្ចប់​វានោះ គឺ​នៅ​ពេល​ខ្ញុំ​ជួល​ឲ្យ​បុរស​បួន​នាក់​នោះ​ដែល​កំពុង​រក​ការ​សប្បាយ។ ខ្ញុំ​ព្រមាន​ពួក​គេ​ថា វា​មិន​សូវ​ល្អ​ទេ ប៉ុន្តែ​ពួក​គេ​ចង់​ប្រើ​វា​​ដោយ​ខាន​មិន​បាន។ ពួក​ឆ្កួត​នោះ​ព្យាយាម​ចូល​ទាំង​អស់​ព្រម​គ្នា​តែ​ម៉្រង ហើយ​វា​ក៏​ដាច់​ជា​ពីរ​ទៅ។"

ស្ត្រី​ចំណាស់ (ខ្យល់​គ) ៖ ???!!!

February 1, 2008

តែ​មួយ…

រៀប​ចំ​ក្រោម: កំប្លែង​ខ្លី

onlyone

លោក​គ្រូ​មួយ​មាន​សិស្ស​បី​នាក់​ទៅ​ប្រឡង​ធ្វើ​មន្ត្រី ពេល​ប្រឡង​រួច​សិស្ស​បី​នាក់​នោះ​ក៏​ទៅ​សាកសួរ​ព័ត៌មាន​ខ្លះ​ពី​លោក​គ្រូ។ សិស្ស​ទាំង​បី​ក៏​សួរ​លោក​គ្រូ​ថា "តើ​ពួក​ខ្ញុំ​ទាំង​បី​នាក់​មាន​អ្នក​ខ្លះ​ប្រឡង​ជាប់?" រំពេច​នោះ​លោក​គ្រូ​មិន​និយាយ​ស្ដី​ទេ តែ​ធ្វើ​មុខ​មាំ​ហើយ​លើក​ចង្អុល​ដៃ​ឡើង​លើ។ ពួក​សិស្ស​ក៏​ចាប់​ផ្ដើម​ពិភាក្សា​គ្នា…

សិស្ស៖ "មាន​តែ​មួយ​ជាប់​ទេ មាន​ន័យ​ថា​ពីរ​ធ្លាក់?" លោក​គ្រូ​ងក់​ក្បាល
សិស្ស៖ "​ចុះ​បើ​ពីរ​នាក់​ជាប់?" លោក​គ្រូ៖ "មួយ​ធ្លាក់"
សិស្ស៖ "ចុះ​បើ​ធ្លាក់​ទាំង​បី?" លោក​គ្រូ៖ "ដូច្នេះ​គ្មាន​អ្នក​ណា មួយ ជាប់​ទេ!"

នេះ​ជា​រឿង​ដែល​ខ្ញុំ​ធ្លាប់ អាន​តែ​បាត់​សៀវភៅ​ទៅ​ហើយ… ក៏​ចេះ​តែ​នឹក​ស្រម៉ៃ​ទៅ គឺ​មិន​ដូច​រឿង​ដើម​ទេ បើ​អ្នក​ណា​ធ្លាប់​អាន​វា​កុំ​សើច​ខ្ញុំ។

January 25, 2008

កង្កែប និង អ្នក​វិទ្យាសាស្ត្រ

រៀប​ចំ​ក្រោម: កំប្លែង​ខ្លី

frogអ្នក​វិទ្យាសាស្ត្រ​កំពុង​ធ្វើ​ការ​ពិសោធន៍ ទៅ​លើ​កង្កែប។ គាត់​បាន​បញ្ជា​ឲ្យ​កង្កែប​លោត រួច​ទាញ​យក​កំណត់ហេតុ​កត់​ត្រា​ដូច​ខាង​ក្រោម៖
- កង្កែប​ជើង ៤ លោត​បាន ៤ តឹក
គាត់​ក៏​បាន​កាត់​ជើង​កង្កែប​មួយ រួច​ឲ្យ​វា​លោត…
- កង្កែប​ជើង ៣ លោត​បាន ៣ តឹក
គាត់​បន្ត​កាត់​ជើង​កង្កែប​មួយ​ទៀត…
- កង្កែប​ជើង ២ លោត​បាន ២ តឹក
គាត់​ក៏​ធ្វើ​ដូច​មុន​ទៀត…
- កង្កែប​ជើង ១ លោត​បាន ១ តឹក
ចុង​ក្រោយ គាត់​បាន​កាត់​ជើង​មួយ​ទៀត ហើយ​បញ្ជា​ឲ្យ​កង្កែប​លោត… ប៉ុន្តែ
គាត់​ក៏​ទាញ​កំណត់​ហេតុ​មក​កត់ ព្រម​ទាំង​គ្រវី​ក្បាល…
- កង្កែប​អត់​ជើង… ថ្លង់។

October 10, 2006

Liver and Cheese

រៀប​ចំ​ក្រោម: កំប្លែង​ខ្លី

គ្រា​មួយ មាន​ឆ្កែ​ឈ្មោល ៣ ក្បាល​ចោល​ភ្នែក​លើ​ឆ្កែ​ញី​មួយ​ដ៏​ស្រស់​ស្អាត។ ពួក​វា​ប្រញ៉ាប់​ទៅ​រក​នាង។ ដោយ​ដឹង​ថា​ខ្លួន​គួរ​ឲ្យ​ស្រឡាញ​ហើយ នាង​និយាយ​ថា "ខ្ញុំ​នឹង​ទៅ​ជាមួយ​​អ្នក​ដែល​ប្រើ​ពាក្យ​អង់គ្លេស ‘liver’ និង ‘cheese’ ក្នុង​អត្ថន័យ​ឆ្លាត​បំផុត!"

រំពេច​នោះ អា​ឈ្មោល​មួយ​និយាយ "I like liver and cheese."

"គ្មាន​មនោ​គតិ បន្តិច​ណាសោះ​ឡើយ" សំដី​ឆ្កែ​ញី​ឆ្លើយ​តប។

បន្ទាប់​មក​អា​សាច់​ដុំ ដែល​និយាយ​វ៉ូវ៉ា "I hate liver and cheese."

"ហ្នឹង​អន់​ជាង​អា​មួយ​មុន​ទៀត" នាង​ឆ្លើយ​តប។

ចុង​ក្រោយ ឆ្កែ​ឈ្មោល​កន្ទឿ​ញញឹម​ទៅ​ដៃ​គូ​ប្រជែង រួច​ញាក់​ភ្នែក​ដាក់​ឆ្កែ​ញី ហើយ​និយាយ​ថា "Liver alone, cheese mine."