rak3k > a blog of life

February 1, 2008

តែ​មួយ…

រៀប​ចំ​ក្រោម: កំប្លែង​ខ្លី

onlyone

លោក​គ្រូ​មួយ​មាន​សិស្ស​បី​នាក់​ទៅ​ប្រឡង​ធ្វើ​មន្ត្រី ពេល​ប្រឡង​រួច​សិស្ស​បី​នាក់​នោះ​ក៏​ទៅ​សាកសួរ​ព័ត៌មាន​ខ្លះ​ពី​លោក​គ្រូ។ សិស្ស​ទាំង​បី​ក៏​សួរ​លោក​គ្រូ​ថា "តើ​ពួក​ខ្ញុំ​ទាំង​បី​នាក់​មាន​អ្នក​ខ្លះ​ប្រឡង​ជាប់?" រំពេច​នោះ​លោក​គ្រូ​មិន​និយាយ​ស្ដី​ទេ តែ​ធ្វើ​មុខ​មាំ​ហើយ​លើក​ចង្អុល​ដៃ​ឡើង​លើ។ ពួក​សិស្ស​ក៏​ចាប់​ផ្ដើម​ពិភាក្សា​គ្នា…

សិស្ស៖ "មាន​តែ​មួយ​ជាប់​ទេ មាន​ន័យ​ថា​ពីរ​ធ្លាក់?" លោក​គ្រូ​ងក់​ក្បាល
សិស្ស៖ "​ចុះ​បើ​ពីរ​នាក់​ជាប់?" លោក​គ្រូ៖ "មួយ​ធ្លាក់"
សិស្ស៖ "ចុះ​បើ​ធ្លាក់​ទាំង​បី?" លោក​គ្រូ៖ "ដូច្នេះ​គ្មាន​អ្នក​ណា មួយ ជាប់​ទេ!"

នេះ​ជា​រឿង​ដែល​ខ្ញុំ​ធ្លាប់ អាន​តែ​បាត់​សៀវភៅ​ទៅ​ហើយ… ក៏​ចេះ​តែ​នឹក​ស្រម៉ៃ​ទៅ គឺ​មិន​ដូច​រឿង​ដើម​ទេ បើ​អ្នក​ណា​ធ្លាប់​អាន​វា​កុំ​សើច​ខ្ញុំ។

អ្វីៗ​ដែល​ចាស់ នឹង​ក្លាយ​ជា​ថ្មី​ម្ដង​ទៀត

រៀប​ចំ​ក្រោម: គំនិត​ខ្ញុំ

ខ្ញុំ​នឹង​យក​ប្រធានបទ​ដែល​ខ្ញុំ​ធ្លាប់​ប្លក់ លើ​ប្លក់​ចាស់​របស់​ខ្ញុំ​មក​ដាក់​ទី​នេះ​ម្ដង​ទៀត (លើក​មុន​ធ្លាប់​ប្រើ wordpress តែ​វា​មិន​ឲ្យ​កែប្រែ​អ្វីៗច្រើន ដូចនេះ​ខ្ញុំ​ក៏​ប្ដូរ​មក blogsome តែ​ម្រ៉ង​ទៅ)។

ខ្ញុំ​នឹង​លុប​អា​ចាស់​ចោល កុំ​ឲ្យ​គេ​ច្រឡំ… ហ៊ឺ… តែ​ខ្ញុំ​មិន​អាច​យក វិចាររបស់​បង​ប្អូន​ដែល​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​លើក​មុន​បាន ឲ្យ​ខ្ញុំ​សូម​ទោស​ផង។

January 28, 2008

ជន្លេន ក្នុង​ស៊េរី ៦០?

រៀប​ចំ​ក្រោម: គំនិត​ខ្ញុំ

Worms World Party

Worms World Party — ជន្លេន ពិធី​ជប់លៀង​ពិភព​លោក

បើ​អ្នក​ជា​អ្នក​ចូលចិត្ត​លេង​ហ្គេម​បៀប​ងាយៗ បាញ់​គ្នា​ម្ដង​ម្នាក់ ហើយ​អ្នក​មាន​ទូរស័ព្ទ​ប្រភេទ ស៊ីមបៀន (Symbian 9.1+) អ្នក​អាច​ទាញយក និង​ដម្លើង​លេង​សាក​ល៎​មើល។ វា​ជា​ប្រភេទ​ហ្គេម​ដែល​ខ្ញុំ​ចាំ​យូរ​ហើយ…

តែ​ប៉ុណ្ណេះ​ក្មេង​លេង​ឆ្កួត!!

ទាញយក​តំណ​ពី​បណ្ដាញ ip-mart៖ WWP.zip :-)

 

 

January 25, 2008

កង្កែប និង អ្នក​វិទ្យាសាស្ត្រ

រៀប​ចំ​ក្រោម: កំប្លែង​ខ្លី

frogអ្នក​វិទ្យាសាស្ត្រ​កំពុង​ធ្វើ​ការ​ពិសោធន៍ ទៅ​លើ​កង្កែប។ គាត់​បាន​បញ្ជា​ឲ្យ​កង្កែប​លោត រួច​ទាញ​យក​កំណត់ហេតុ​កត់​ត្រា​ដូច​ខាង​ក្រោម៖
- កង្កែប​ជើង ៤ លោត​បាន ៤ តឹក
គាត់​ក៏​បាន​កាត់​ជើង​កង្កែប​មួយ រួច​ឲ្យ​វា​លោត…
- កង្កែប​ជើង ៣ លោត​បាន ៣ តឹក
គាត់​បន្ត​កាត់​ជើង​កង្កែប​មួយ​ទៀត…
- កង្កែប​ជើង ២ លោត​បាន ២ តឹក
គាត់​ក៏​ធ្វើ​ដូច​មុន​ទៀត…
- កង្កែប​ជើង ១ លោត​បាន ១ តឹក
ចុង​ក្រោយ គាត់​បាន​កាត់​ជើង​មួយ​ទៀត ហើយ​បញ្ជា​ឲ្យ​កង្កែប​លោត… ប៉ុន្តែ
គាត់​ក៏​ទាញ​កំណត់​ហេតុ​មក​កត់ ព្រម​ទាំង​គ្រវី​ក្បាល…
- កង្កែប​អត់​ជើង… ថ្លង់។

January 24, 2008

A little new face…

រៀប​ចំ​ក្រោម: គំនិត​ខ្ញុំ

I’ve been playing around with CSS to make my blog look a bit more sofisticated… Yeah it’s a been a long while that many blogs show commenter’s avatar (site.gravatar.com)… Here you go! May I summon the ability to show your avatar from today! emoticon

January 15, 2008

Just another hot day!

រៀប​ចំ​ក្រោម: ទេសភាព

Rough Hot Dayថ្ងៃ​អាទិត្យ ទី​១៣ ខែ​មករា ឆ្នាំ​២០០៨ (កំពង់ស្ពឺ)

Not a best place to go in the World, but at least I’m happy and it did the job well "kill my boring time" :P

January 11, 2008

បើ​សាំង​កាន់​តែ​ឡើង​ថ្លៃ??

រៀប​ចំ​ក្រោម: គំនិត​ខ្ញុំ

Bicycle in the garden

December 31, 2007

របស់​ប្រើ​ប្រាស់​មក​ហើយ​ទៅ… (ភាគ ២) លា​ហើយ ម៉ូតូ​អ៊ី​ធូ

រៀប​ចំ​ក្រោម: សម្ភារៈ

បើ​អ្នក​បាន​អាន ប្លក់​មុន​របស់​ខ្ញុំ អ្នក​នឹង​ដឹង​ថា​ខ្ញុំ​ទើប​តែ​ដូរ​ទូរស័ព្ទ​មក​ប្រើ ម៉ូតូរូឡា អ៊ី​ធូ ។ តែ​ប៉ុន្មាន​អាទិត្យ​មុន​នេះ ខ្ញុំ​បាន​ដូរ​មក​ប្រើ​ណូកៀ ៦១១០ ណាវីហ្គេទ័រ វិញ​ហើយ ព្រោះ​វា​មាន​ប្រព័ន្ធ ជីភីអែស ជួយ​ឲ្យ​ខ្ញុំ​មិន​វង្វេង​ផ្លូវ… និយាយ​លេង​ទេ តាម​ការ​ពិត​មក​ពី​ខ្ញុំ​ចង់​បាន​ទូរស័ព្ទ​ប្រភេទ​ហូត (slide) ហើយ​ជា​ផលិតផល​របស់​ណូកៀ។ អ្នក​ទាំង​អស់​គ្នា​ពិត​ជា​ដឹង​ហើយ គុណភាព​របស់​វា​ល្អ​គួរ​សម ថ្ម​ក៏​កាន់​បាន​យូរ កម្មវិធី​ក៏​ល្អ​ប្រើ សម្លេង​ក៏​អាច​ទទួល​យក​បាន។ ឥឡូវ​ខ្ញុំ​ចូល​ចិត្ត​វា​ណាស់ តែ​មិន​ដឹង​ថ្ងៃ​ណា​ខ្ញុំ សរសេរ​ប្លក់​ចំណង​ជើង​ដដែល​នេះ ភាគ​បី​ទេ emoticon

Nokia Navigator 

 

Happy New Year 2008!!

រៀប​ចំ​ក្រោម: គំនិត​ខ្ញុំ

Happy New Year to everyone who read my blog :D Wish everybody all the best!! May this year brings you prosperity, healthy, wealthy (football betting) and wise :D

សួស្ដី​ឆ្នាំ​ថ្មី!!

October 24, 2007

រីករាយ​ថ្ងៃ​កំណើត…

រៀប​ចំ​ក្រោម: គំនិត​ខ្ញុំ

emoticon